សាវតាក្រុមហ៊ុន

ក្រុមហ៊ុន ឥណ្ឌូឆាយណា អេគ្រិខលឈ័រ ប្រូសេស៊ីង មានគោលដៅជួយជម្រុញការរីកចំរើននិងធ្វើឲ្យកាន់តែប្រសើរឡើងចំពោះប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបង្កើតការងារនៅក្នុងតំបន់ជនបទ និងការគាំទ្រដល់សហគមន៍នៅជុំវិញកន្លែងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ។
ទន្ទឹមនឹងការកសាងក្រុមហ៊ុនឲ្យមានភាពរឹងមុំាយើងអាចជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍តាមរយៈការហ្វឹកហ្វឺនកសាងសមត្ថភាពនិងការអប់រំបណ្តុះបណ្តាលបចេ្ចកទេសបង្កើនទិន្នផលដំណាំឲ្យមានកម្រិតខ្ពស់ប្រកបដោយនិរន្តរភាព និងផ្តល់នូវទីផ្សារសម្រាប់ការលក់ចេញនូវកសិផលរបស់កសិករក្នុងសហគមន៍ទាំងនោះ។
យើងលើកកម្ពស់សន្តិសុខស្បៀងអាហារតាមរយៈវិធានការអនុវត្តល្អក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព ហើយមានការជឿជាក់នូវភាពស្មោះត្រង់ និងការទំនាក់ទំនងដោយភាពយុត្តិធម៌ជាមួយនឹងអ្នកដៃគូពាណិជ្ជកម្មរបស់យើង។