ផ្លែចេក

ផ្លែចេក គឺ ជា ផ្លែ ឈើ ស្រស់ ដែល ត្រូវ បាន គេ ធ្វើ ជំនួញ នាំ មុខ គេ ជា លក្ខណៈ អន្តរ ជាតិ។ ក្រុមហ៊ុន ឥណ្ឌូឆាយណា អេគ្រិខលឈ័រ ប្រូសេស៊ីង គឺ ជា ក្រុមហ៊ុន ផលិត ដំណាំ ចេក ដ៏ ធំ មួយ នៅ ក្នុង ឥណ្ឌូ ចិន។ យើង ដាំ ដំណាំ ចេក នៅ ក្នុង ចំការ របស់ ក្រុមហ៊ុន ដែល ធ្វើ ឲ្យ យើង អាច ត្រួត ពិនិត្យ ស្តង់ ដារ នៃ ការ លូត លាស់ របស់ ដំណាំ ដើម្បី ធានា បាន ផល ដំណាំ មាន គុណភាព ល្អ និង សុវត្ថិភាព ។ តាម លក្ខណៈ សំគាល់ ពណ៌ លឿង ភ្លឺ និង រស ជាតិ ផ្អែម ចេក គឺ ជា ផ្លែ ឈើ ល្អ បំផុត សម្រាប់ របប អាហារ ធ្វើ ឲ្យ មាន សុខ ភាព ល្អ។ វា មាន ជាតិ អាស៊ីដ អាមីណូ ទាំង ប្រាំបី ដែល ក្នុង ខ្លួន របស់ យើង មិន អាច ផលិត បាន នូវ សារ ជាតិ នេះ ហើយ វា ជា ប្រភព ដ៏ ល្អ បំផុត នៃ ជាតិ សរសៃ (fiber) ដូច ជា ប៉ូតាស្យូម និង វីតា មីន សេ ។ ផ្លែ ចេក ដែល ជា ផលិត ផល របស់ ក្រុមហ៊ុន ឥណ្ឌូឆាយណា អេគ្រិខលឈ័រ ប្រូសេស៊ីង អាច យក មក បរិភោគ សំរាប់ អាហារ ពេល ព្រឹក ជាមួយ នឹង គ្រាប់ ធញ្ញា ជាតិ ឬ បរិភោគ ជា ផ្នែក មួយ នៃ របប អាហារ ដើម្បី សុខភាព ឬ សម្រាប់ បរិភោគ ជា អាហារ សម្រន់ ឬ ធ្វើ ជា បង្អែម ជា មួយ នឹង ទឹក ដោះ គោ, smoothie, banana sundae, ឬ បរិភោគ ជា មួយ ទឹកដោះ គោ យ៉ា អួ (yogurt).